កម្មវិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

កម្មវិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

  • Start: Nov 4th, 2020
  • End: Nov 4th, 2020
  • Time: 8:AM - 11AM
ដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល, យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពស្ដីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ បន្ថែមពីលើនេះ «ភាពស្អាត ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹង «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។
ជាមួយនឹងផែនការសកម្មភាពប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ ក្រុមការងារប្រតិបត្តិគម្រោងស្អាតសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការអប់រំ និងផ្សព្វផ្សាយនានា, ពីមួយឆ្នាំទៅមួយឆ្នាំ យុទ្ធនាការនេះនឹងចូលរួមកែប្រែទម្លាប់ និងឥរិយាបថក្នុងការគ្រប់គ្រងសំរាមប្រកបដោយទំនួលខុសត្រូវ ពោលគឺកែប្រែពីអ្នកបោះចោលសំរាមពាសវាលពាសកាល ជាអ្នកទុកដាក់សំរាមអោយបានត្រឹមត្រូវ និងពីអ្នកទុកដាក់សំរាមអោយបានត្រឹមត្រូវ ជាអ្នកចូលរួមផ្សព្វផ្សាយ និងអប់រំបន្ត ដើម្បីរាជធានីភ្នំពេញស្អាត និងប្រទេសជាតិទាំងមូលស្អាត។
ក្រុមការងារប្រតិបត្តិគម្រោងស្អាតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាតំណាងក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានឧត្តមសិក្សាសមាគម អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហការឧបត្តម្ភកម្មវិធី លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការិនី SOCIAL MEDIA INFLUENCER ព្រមទាំងភ្ញៀវកិតិ្តយសទាំងឡាយ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃដើម្បីអញ្ជើញចូលរួមកម្មវិធីបើកជាផ្លូវការ «យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២០»។
«សូមចូលរួមទាំងអស់គ្នា ដើម្បីភ្នំពេញស្អាត សហគមន៍ស្អាត ខេត្ដស្អាត ប្រទេសជាតិស្អាត»

 

 

Event location