សាលាបរិស្ថានស្អាត SAAT Edu 2020

សាលាបរិស្ថានស្អាត SAAT Edu 2020

  • Start: Sep 7th, 2020
  • End: Sep 28th, 2020
  • Time: 8:00 AM - 11:00 AM
ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០​ ដោយមានកិច្ចសហការជាមួយគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ បានធ្វើការអនុវត្តរៀបចំការប្រកួតប្រជែងពានរង្វាន់គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» តាមប្រព័ន្ធអនឡាញ ដែលជាផ្នែកមួយដើម្បីជំរុញផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការលើកកម្ពស់ការអប់រំអនាម័យ និងបរិស្ថានស្អាតនៅតាម​បណ្តាគ្រឹះស្ថានអប់រំ។  ការប្រកួតប្រជែងនេះ នឹងត្រូវអនុវត្តដោយយុវជនបង្គោលភ្នំពេញស្អាត ដែលជាសិស្សានុសិស្សគំរូ និងឆ្នើម ចំនួនប្រមាណជា ៨០​រូប​ ដែលត្រូវបានជ្រើសរើសចេញពី វិទ្យាល័យចំនួន ១៦  នៅក្នុងរាជធានីភ្នំពេញ។ ពួកគាត់ទទួលបានការបណ្តុះបណ្តាល និងបំពាក់បំប៉នពីគ្រូបង្វឹក (Coach) និងអ្នកសម្របសម្រួល (Mentor) ដែលមានបទពិសោធន៍ ដើម្បីបណ្តុះ និងបំផុសស្មារតី ក៏ដូចជាគំនិតច្នៃប្រឌិតថ្មីៗផ្សេងៗ ពាក់ព័ន្ធនឹងការរិះរកមធ្យោបាយនានា ដើម្បីកែប្រែឥរិយាបទស្ដីពីការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួចមក ក្រុមការងារ តាមរយៈគណៈកម្មការវាយតម្លៃ បានធ្វើការដាក់ពិន្ទុ និងជ្រើសរើស ៦ សាលា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដើម្បីចូលរួមប្រកួតប្រជែងបន្តក្នុងវគ្គផ្តាច់ព្រ័ត​ ដែលក្នុងនោះសាលាជ័យលាភីឆ្នើម៣ នឹងត្រូវទទួលបានពានរង្វាន់ ជ័យលាភីគម្រោងផែនការដែលលេចធោ្លជាងគេប្រចាំឆ្នាំ ជ័យលាភីគម្រោងផែនការដែលមាននិរន្តរភាព និងជ័យលាភីគម្រោងផែនការដែលមានគំនិតច្នៃប្រឌិតប្លែកពីគេ

Event location