កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

  • Start: Nov 26th, 2021
  • End: Nov 26th, 2021
  • Time: 10AM

មិនថាប្រទេសណាៗទេ វិស័យសុខាភិបាល បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងករណីប្រធានស័ក្ដិ។ ក្រុមគ្រូពេទ្យជួរមុខ មន្ទីរពេទ្យរដ្ឋនិងឯកជន មណ្ឌលចត្តាឡីស័ក គ្លីនិកព្យាបាលនានា សុទ្ធសឹងតែប្រឈមមុខក្នុងកម្រិតខ្ពស់ អំឡុងដំណាក់កាលប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។

ក្នុងគន្លងប្រក្រតីភាពថ្មី តើវិស័យសុខាភិបាល ត្រូវសម្របខ្លួនយ៉ាងដូចម្តេចដើម្បីប្រតិបត្តិដោយប្រសិទ្ធភាព និងសុវត្ថិភាព? ហើយ តើជំងឺកូវីដ១៩ បានផ្ដល់មេរៀនដល់វិស័យនេះយ៉ាងដូចម្ដេចខ្លះ?

សូមមេត្តាតាមដាន និងទស្សនាការចែករំលែកបទពិសោធន៍ និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពីសំណាក់វាគ្មិនកិត្តិយសដែលអញ្ជើញមកពីវិស័យនេះ ក្នុងកិច្ចពិភាក្សាតុមូល នៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

🗓កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

វេលាម៉ោង៖ ១០:០០ ដល់ ១១:៣០ នាទីព្រឹក

💻តាមរយៈ៖ ប្រព័ន្ធហ្ស៊ូម និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកភ្នំពេញស្អាត

ទស្សនិកជនក៏អាចលើកឡើងជាសំណួរ និងចម្ងល់ផ្សេងៗទៅកាន់វាគ្មិនផងដែរ នៅក្នុង comment អំឡុងពេលនៃការបន្តផ្សាយផ្ទាល់ វគ្គ Q&A

#ភ្នំពេញស្អាត #PhnomPenhSaat #ទម្លាប់ថ្មីទម្លាប់ស្អាត #PanelDiscussion

Event location