Archives: Apus Events

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

មិនថាប្រទេសណាៗទេ វិស័យសុខាភិបាល បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងករណីប្រធានស័ក្ដិ។ ក្រុមគ្រូពេទ្យជួរមុខ មន្ទីរពេទ្យរដ្ឋនិងឯកជន មណ្ឌលចត្តាឡីស័ក គ្លីនិកព្យាបាលនានា សុទ្ធសឹងតែប្រឈមមុខក្នុងកម្រិតខ្ពស់ អំឡុងដំណាក់កាលប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩។
26 Nov
10AM

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យភោជនីយាហារ និងភេសជ្ជៈ៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

អាហារ និងភេសជ្ជៈ គឺជាតម្រូវការចម្បងប្រចាំថ្ងៃ នៃមនុស្សម្នាក់ៗ។ ផលលំបាកផ្សេងៗដែលកើតចេញពីមេរោគរាតត្បាតកូវីដ១៩ បានញ៊ាំងឱ្យអាជីវកម្មធុនតូច ធុនធំ និងក្រុមហ៊ុននានា ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិភោគទាំងនេះ ជួបប្រទះនឹងឧបសគ្គដល់សង្វាក់ផលិតកម្ម និងការផ្ដល់សេវាកម្មដល់អតិថិជន។
24 Nov
10AM

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)៖ ទម្លាប់ស្អាត ទម្លាប់ថ្មី»

សហគ្រាសខ្នាតតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ ជាផ្នែកមួយចួលរួម ជុំរុញកំណើន និងអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការចូលរួមបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងផ្នែកទំនិញ និងសេវាកម្មផ្សេងៗ ព្រមទាំងបានផ្ដល់ឱកាសការងារជាច្រើនផងដែរ សម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋាន។
23 Nov
10AM

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យហិរញ្ញវត្ថុក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

ហិរញ្ញវត្ថុ គឺជាវិស័យឆ្អឹងខ្នងមួយដែលចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចប្រជាជន និងសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ ដោយហេតុថាមានការវាយលុកពីវីរុសកូវីដ-១៩ គ្រឹះស្ថានហិរញ្ញវត្ថុ បានជួបប្រទះនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាច្រើន គួរឲ្យកត់សម្គាល់ ។
22 Nov
10AM

កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យអប់រំក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»

ចំណោទបញ្ហានៃកិច្ចពិភាក្សា៖ តើវិស័យអប់រំត្រូវសម្របខ្លួនយ៉ាងដូចម្តេចដើម្បីប្រតិបត្តិដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទថ្មី?
16 Nov
10AM

កម្មវីធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១

អបអរសាទរកម្មវិធីបើកដំណើរការ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១» កម្មវិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១» បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត។ ក្នុងឆ្នាំ២០២១នេះ យុទ្ធនាការភ្នំពេញស្អាតនៅតែឈរលើ បេសកកម្ម ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួន ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ គឺ “ទម្លាប់ថ្មី ទម្លាប់ស្អាត” ...
01 Nov
9AM

កម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

អបអរសាទរពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២០ និងការប្រកាសពានរង្វាន់គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិចិ្ឆកា គ.ស.២០២០ នៅទីស្តីការក្រសួងបរិស្ថាន សាលប្រជុំម៉ុក ម៉ារ៉េតជានទី៥...
28 Nov
8:00 AM - 11:00 AM

កម្មវិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

ដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល, យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពស្ដីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ...
04 Nov
8:AM - 11AM

សាលាបរិស្ថានស្អាត SAAT Edu 2020

ឆក់យកឱកាសនេះ ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាតក៏បានបង្កើតកម្មវិធី ប្រកួតប្រជែងគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដើម្បីបើកឱកាសឲ្យសិស្សានុសិស្សនៅតាមវិទ្យា-ល័យរដ្ឋ និងឯកជន ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញបានបញ្ចេញស្នាដៃ បទពិសោធន៍ និងការយល់ដឹងក្នុងវិស័យបរិស្ថានដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីឈានទៅរក «អនាម័យស្អាត» «មេត្រីភាពបរិស្ថាន» ក៏ដូចជា «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ក្នុងស្មារតីទំនួលខុសត្រូវមានភាពម្ចាស់ការលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។ ពោលគឺការពារថែរក្សាបរិស្ថានឲ្យបានស្អាតទាំងក្នុងគេហដ្ឋាន ក្នុងបរិវេណសាលា ក្នុងការិយាល័យធ្វើការ ជាពិសេសគឺចាប់ផ្តើមពីរាជធានីភ្នំពេញស្អាត រហូតដល់សង្គមជាតិទាំងមូលរំលេចនូវភាពស្អាតយ៉ាងត្រចះត្រចង់ គ្មានសំរាមរាយប៉ាយ គ្មានកាកសំណល់ពាសវាលពាសកាល។
07 Sep
8:00 AM - 11:00 AM