“អាជីវកម្មដែលទទួលបានភាពជោគជ័យ និងមានភាពលេចធ្លោកំឡុងស្ថានការណ៍ជំងឺកូវីដ១៩ មានលក្ខណៈសម្បត្តិ៤យ៉ាង៖ អាជីវកម្មដែលផ្ដល់ទំនុកចិត្ត និងគិតពីសុខុមាលភាពរបស់បុគ្គលិកនិងអតិថិជន អាជីវកម្មដែលមានភាពច្នៃប្រឌិតខ្ពស់ អាជីវកម្មដែលមានការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយភាពល្អប្រសើរនិងប្រសិទ្ធភាព និងអាជីវកម្មដែលសំដៅដល់សេចក្តីពេញចិត្តរបស់អតិថិជនក្នុងការប្រើប្រាស់ដោយមិនព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩”។
នេះគឺជាការលើកឡើងរបស់លោក សំបូរ ឧត្តម ដែលលោកជាអ្នករៀបចំគម្រោង និងដឹកនាំកម្មវិធីនៃ Fun Entertainment ព្រមទាំងជាអតីតយុវជនសុច្ឆន្ទៈនៃ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៨!
ចង់ដឹងថា តើលោកចែករំលែកអ្វីខ្លះទៀតពាក់ព័ន្ធទៅនឹងទស្សនាទាន ...
The Blogs
«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យសុខាភិបាល»
នាព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបានធ្វើការរៀបចំនូវកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ដែលជាប្រធានមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត មានឯកទេស និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ...
🛎 នេះនែ៎! វីដេអូគំនូរជីវចលរបស់ «ស្អាត» ប្រចាំឆ្នាំ២០២១ បានមកដល់ហើយ 😍
គឺថាលាយឡំគ្រប់រសជាតិ! ធានាថាកំប្លែង ផ្ទុះសំណើច សើចក្អាកក្អាយ តែក៏មានឈុតក្រៀមក្រំតិចៗដែរ!
បើបានជក់ចិត្តដិតអារម្មណ៍ហើយ comment ប្រាប់អេដមីនផងណា ថាវីដេអូនេះបង្កប់នូវខ្លឹមសារអប់រំយ៉ាងណាខ្លះ ជុំវិញទស្សនាទាន «ទម្លាប់ថ្មី ទម្លាប់ស្អាត»🤩 ...
មិនថាប្រទេសណាៗទេ វិស័យសុខាភិបាល បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងករណីប្រធានស័ក្ដិ។ ក្រុមគ្រូពេទ្យជួរមុខ មន្ទីរពេទ្យរដ្ឋនិងឯកជន មណ្ឌលចត្តាឡីស័ក គ្លីនិកព្យាបាលនានា សុទ្ធសឹងតែប្រឈមមុខក្នុងកម្រិតខ្ពស់ អំឡុងដំណាក់កាលប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩។
ក្នុងគន្លងប្រក្រតីភាពថ្មី តើវិស័យសុខាភិបាល ត្រូវសម្របខ្លួនយ៉ាងដូចម្តេចដើម្បីប្រតិបត្តិដោយប្រសិទ្ធភាព និងសុវត្ថិភាព? ហើយ តើជំងឺកូវីដ-១៩ បានផ្ដល់មេរៀនដល់វិស័យនេះយ៉ាងដូចម្ដេចខ្លះ?
សូមមេត្តាតាមដាន និងទស្សនាការចែករំលែកបទពិសោធន៍ និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពីសំណាក់វាគ្មិនកិត្តិយសដែលអញ្ជើញមកពីវិស័យនេះ ...
«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យភោជនីយាហារ និងភេសជ្ជៈ»
នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបានធ្វើការរៀបចំនូវកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យភោជនីយាហារ និងភេសជ្ជៈ៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ដែលជានាយកគ្រប់គ្រង ស្ថាបនិក និងអគ្គនាយក នៃអាជីវកម្មធុនតូច ...
អាហារ និងភេសជ្ជៈ គឺជាតម្រូវការចម្បងប្រចាំថ្ងៃ នៃមនុស្សម្នាក់ៗ។ ផលលំបាកផ្សេងៗដែលកើតចេញពីមេរោគរាតត្បាតកូវីដ១៩ បានញ៊ាំងឱ្យអាជីវកម្មធុនតូច ធុនធំ និងក្រុមហ៊ុននានា ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិភោគទាំងនេះ ជួបប្រទះនឹងឧបសគ្គដល់សង្វាក់ផលិតកម្ម និងការផ្ដល់សេវាកម្មដល់អតិថិជន។
ក្នុងគន្លងប្រក្រតីភាពថ្មី តើវិស័យភោជនីយាហារ និងភេសជ្ជៈ នឹងងើបចេញពីវិបត្តិនេះ យ៉ាងដូចម្តេច ? ហើយ ...
«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)»
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបានធ្វើការរៀបចំនូវកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីសហគ្រាសខ្នាតតូច និងមធ្យមមានឯកទេស និងបទពិសោធន៍ក្នុងវិស័យមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ ...
សហគ្រាសខ្នាតតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ ជាផ្នែកមួយចួលរួម ជុំរុញកំណើន និងអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការចូលរួមបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងផ្នែកទំនិញ និងសេវាកម្មផ្សេងៗ ព្រមទាំងបានផ្ដល់ឱកាសការងារជាច្រើនផងដែរ សម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋាន។
ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ ១៩ វិស័យសហគ្រាសធុនតូច និងមធ្យម បាន និងកំពុងជួបនូវភាពរអាក់រអួល និងផលប៉ះពាល់គួរអោយកត់សម្គាល់។ ...
«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យហិរញ្ញវត្ថុ»
កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យហិរញ្ញវត្ថុក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» បានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (ZOOM) និងការផ្សាយបន្តផ្ទាល់ (LIVE) ...
សូមអញ្ជើញមកជួបជាមួយនាយកប្រតិបត្តិ នៃភោជនីយដ្ឋានចូលចិត្ត កញ្ញាអ៊ុយ អែលណា !!!
តាមរយៈវីដេអូសម្ភាសនេះ កញ្ញា ចូលរួមចែករំលែកបទពិសោធន៍ និងឧត្តមានុវត្ត (Best Practices) ក្នុងការប្រតិបត្តិ និងសម្របតាម «គន្លងប្រក្រតីភាពថ្មី» ក្នុងបរិបទកូវីដ19 ដើម្បីរក្សាភាពស្អាត អនាម័យស្អាត ដែលជាគន្លឹះនៃការទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ...