ការជឿជាក់

យើងម្នាក់ៗរួមគ្នាអាចកែលម្អនូវបញ្ហាប្រឈមនៃការគ្រប់គ្រងសំរាមនៅក្នុងទីក្រុងភ្នំពេញ។

ទស្សនៈវិស័យ

ភ្នំពេញស្អាត និងជាកន្លែងមួយដែលមនុស្សគ្រប់រូបមានការយល់ដឹងលើសំរាមរបស់ខ្លួន។

គោលបំណង

គោលបំណង ដើម្បីផ្ដល់នូវវេទិកាមួយដែលមនុស្សគ្រប់រូបអាចសហការ លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងសំរាមនៅក្នុងទីក្រុងភ្នំពេញ។

គម្រោងស្អាត, យុទ្ធនាការភ្នំពេញស្អាត

គម្រោងស្អាត គឺជាគម្រោងមួយដែលមានការចូលរួមពីសំណាក់ស្ថាប័នក្នុងស្រុកនិងអន្តរជាតិ, ទីភ្នាក់ងាររដ្ឋាភិបាលនិងអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តក្នុងការកែលំអបរិស្ថានបានសហការគ្នាប្រកាសបើកដំណើរការ PHNOM PENH SAAT “ភ្នំពេញស្អាត” ក្នុងគោលបំណងដើម្បីកែលំអសោភ័ណភាពនៅរាជធានីភ្នំពេញ

An association of international and local businesses, government agencies and non-profit organizations, dedicated to improving the environment, have joined hands and are announcing the launch of PHNOM PENH SAAT (“Clean Phnom Penh”), with the aim of improving cleanliness in Phnom Penh.

អំពីសាវតារនៃគម្រោងស្អាត

គម្រោង «ស្អាត» បង្កើតឡើងដោយសហស្ថាបនិក៦ រូប ដែលមានឯកឧត្តម ហ៊ុន ម៉ានី លោកជំទាវ ទេព​ កូលាប លោកស្រី ជា សុផល្លា លោក ជី សិលា លោក ហៃ ភិរម្យ និង លោកស្រី ហេង ធីតា

នៅឆ្នាំ២០១៧ គម្រោង «ស្អាត» បានបង្ហាញខ្លួនជាលើកដំបូងតាមរយៈ យុទ្ធនាការ​ «ភ្នំពេញស្អាត»​ និងបានពង្រីកវិសាលភាពក្នុងឆ្នាំ ២០១៩ តាមរយៈការអនុញ្ញាតបង្កើតយុទ្ធនាការ «កំពតស្អាត» ផងដែរ​។