កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ នឹងមកដល់ក្នុងពេលឆាប់ៗនេះ
«សូមស្វាគមន៍មកកាន់កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត តាមប្រព័ន្ធ ZOOM»
កិច្ចពិភាក្សានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យមានការជជែកពិគ្រោះ និងផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងបទពិសោធន៍ និងដំណោះស្រាយនានាដើម្បីគ្រប់គ្រងអាជីវកម្ម អង្គភាព ស្ថាប័ន និងគ្រឹះស្ថានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងផលលំបាកប្រឈម និងបច្ចុប្បន្នភាពនៃវិស័យផ្សេងៗរួមមានវិស័យអប់រំ សេវាកម្ម ហិរញ្ញវត្ថុ សុខាភិបាល សហគ្រាសខ្នាតតូចនិងមធ្យម។ល។ នាបរិបទកូវីដ១៩ ដោយឈរលើគន្លងថ្មី ពោលគឺក្រសោបយកទស្សនាទាន «ទម្លាប់ថ្មី ទម្លាប់ស្អាត»។
កិច្ចពិភាក្សានេះទៀតសោត នឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នខុសៗគ្នា ហើយនឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM ព្រមទាំងផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុករបស់ភ្នំពេញស្អាតផងដែរ។
យុទ្ធនាការភ្នំពេញស្អាតនឹងពាំនាំនូវប្រធានបទថ្មីៗ ក៏ដូចជាអញ្ជើញវាគ្មិនមកពីវិស័យចម្រុះ ដើម្បីឱ្យកិច្ចពិភាក្សាតុមូលនេះក្លាយជាវេទិកាផ្ទេរចំណេះដឹងជាសារវន្ត ទៅដល់ភាគីពាក់ព័ន្ធ និងសាធារណជនគ្រប់មជ្ឈដ្ឋាន។
សូមរង់ចាំតាមដាន និងចូលរួមទស្សនាទាំងអស់គ្នា ដើម្បីទទួលបាននូវពុទ្ធិ និងគន្លឹះថ្មីៗ យកមកអនុវត្តក្នុងការងារ ធុរកិច្ច និងជីវភាពប្រចាំថ្ងៃ។
#ភ្នំពេញស្អាត #PhnomPenhSAAT #ទម្លាប់ថ្មីទម្លាប់ស្អាត #PanelDiscussion
—————————
👉 Facebook Page ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://www.facebook.com/Phnompenhsaat/
👉 Channel Telegram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://t.me/phnompenh_saat
👉 Account Instagram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ www.instagram.com/phnompenhsaatcampaign