«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យសុខាភិបាល» បានប្រព្រឹត្តទៅដោយជោគជ័យ

«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យសុខាភិបាល» បានប្រព្រឹត្តទៅដោយជោគជ័យ

«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យសុខាភិបាល»

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបានធ្វើការរៀបចំនូវកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យសុខាភិបាលក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ដែលជាប្រធានមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត មានឯកទេស និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យមួយនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកសម្របសម្រួល វាគ្មិនកិត្តិយស ជាពិសេសឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទិននឹងដំណើរការនៃវិស័យសុខាភិបាលនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំង យុទ្ធសាស្រ្ត និងយុទ្ធវិធី ឆ្ពោះសម្តៅរក្សាអោយបាននូវភាពធន់ ប្រសិទ្ធភាព និងសុវត្ថិភាព នៃវិស័យមួយនេះ ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី។

#ភ្នំពេញស្អាត #PhnomPenhSAAT #ទម្លាប់ថ្មីទម្លាប់ស្អាត #PanelDiscussion

—————————

👉 Facebook Page ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://www.facebook.com/Phnompenhsaat/

👉 Channel Telegram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://t.me/phnompenh_saat

👉 Account Instagram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ www.instagram.com/phnompenhsaatcampaign

Leave a Comment

Your email address will not be published.