«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យភោជនីយាហារ និងភេសជ្ជៈ» បានប្រព្រឹត្តទៅដោយជោគជ័យ

«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យភោជនីយាហារ និងភេសជ្ជៈ» បានប្រព្រឹត្តទៅដោយជោគជ័យ

«កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងវិស័យភោជនីយាហារ និងភេសជ្ជៈ»

នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបានធ្វើការរៀបចំនូវកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ «វិស័យភោជនីយាហារ និងភេសជ្ជៈ៖ ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ដែលជានាយកគ្រប់គ្រង ស្ថាបនិក និងអគ្គនាយក នៃអាជីវកម្មធុនតូច ធុនធំ និងក្រុមហ៊ុននានា មានឯកទេស និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យមួយនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកសម្របសម្រួល វាគ្មិនកិត្តិយស ជាពិសេសឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរងគ.ជ.វ.ទ និងជាអគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដែលបានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទិននឹងការផ្លាស់ប្តូររបៀបដំណើរការគ្រប់គ្រងនៃអាជីវកម្មធុនតូច ធុនធំ និងក្រុមហ៊ុននានា ព្រមទាំង យុទ្ធសាស្រ្ត និងយុទ្ធវិធី ឆ្ពោះសម្តៅរក្សាអោយបាននូវភាពធន់ ប្រសិទ្ធភាព និងសុវត្ថិភាព នៃវិស័យមួយនេះ ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី។

#ភ្នំពេញស្អាត #PhnomPenhSAAT #ទម្លាប់ថ្មីទម្លាប់ស្អាត #PanelDiscussion

—————————

👉 Facebook Page ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://www.facebook.com/Phnompenhsaat/

👉 Channel Telegram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://t.me/phnompenh_saat

👉 Account Instagram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ www.instagram.com/phnompenhsaatcampaign

Leave a Comment

Your email address will not be published.