កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យអប់រំក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»
វិស័យអប់រំ គឺពិតជាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍជាតិ។ បន្ទាប់ពីត្រូវបានអាក់ខានមួយរយៈធំនៃការសិក្សាក្នុងថ្នាក់ផ្ទាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាដំណាក់ៗ ក្រោមទម្រង់ជាការសិក្សាបែបចម្រុះ។
តើគ្រឹះស្ថានសិក្សាទាំងនោះ ត្រូវត្រៀមខ្លួនដូចម្ដេចខ្លះ ដើម្បីធានាបាននូវប្រសិទ្ធភាពអប់រំ ជាពិសេសសុវត្ថិភាពទាំងថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្ស? ទស្សនាកិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត តាមប្រព័ន្ធ ZOOM ក្រោមប្រធានបទ “វិស័យអបរំក្នុងគន្លងថ្មី៖ ទម្លាប់ថ្មី ទម្លាប់ស្អាត” ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដែលប្រកបវិជ្ជាជីវៈក្នុងវិស័យអប់រំ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក តាមរយៈការផ្សាយបន្តផ្ទាល់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ភ្នំពេញស្អាត។
#ភ្នំពេញស្អាត #PhnomPenhSaat #ទម្លាប់ថ្មីទម្លាប់ស្អាត #PanelDiscussion #Education
—————————
👉 Facebook Page ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://www.facebook.com/Phnompenhsaat/
👉 Channel Telegram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://t.me/phnompenh_saat
👉 Account Instagram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ www.instagram.com/phnompenhsaatcampaign