យុទ្ធនាការភ្នំពេញស្អាត សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈ បន្ទាប់ពីបានដំណើរការពេញមួយខែវិច្ឆិកា។ នៅក្នុងឆ្នាំ២០២១ ត្រូវជាឆ្នាំទី៥នៃ យុទ្ធនាការភ្នំពេញស្អាត បានសម្រេចបាននូវសកម្មភាពមួយចំនួនគួជាទីមោទនៈ ដែលក្នុងចំណោមនោះមាន ការសម្ភាសជាមួយនាយកប្រតិបត្តិ (Executives), ការសម្ភាសជាមួយអ្នកជួរមុខ (Frontliners), កិច្ចពិភាក្សាជាលក្ខណៈតុមូល (Panel Discussions) ដែលផ្តោតចម្បងទៅលើប្រធានបទ៖ ...
លោក Rosewell Thomas ដែលរស់នៅប្រទេសកម្ពុជាអស់រយៈ ពេល១០ឆ្នាំ និងសព្វថ្ងៃធ្វើការផ្នែកសហគ្រាសសង្គមមួយកន្លែងឈ្មោះ “HappyTab” បានលើកឡើងថា “ពួកយើងអាចនឹងមិនបានចាប់អារម្មណ៍ ប៉ុន្តែយើងតែងប៉ះពាល់មុខខ្លួនឯងជាញឹកញាប់បំផុតដោយមិនដឹងខ្លួន”។ លោកក៏បានសំណូមពរឲ្យយើងទាំងអស់គ្នា ឧស្សាហ៍លាងដៃជាមួយសាប៊ូ ព្រមទាំងពាក់មាស់ឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនយើង និងអ្នកជុំវិញខ្លួនពីការរាតត្បាតនៃមេរោគដ៏កាចសាហាវនេះ។ នៅក្នុងវីដេអូខាងក្រោមនេះ អ្នកនឹងបានឃើញលោក Rosewell Thomas ...
ថ្វីត្បិតតែបញ្ហាជំងឺកូវីដ១៩ មានឥទ្ធិពលខ្លាំងមកលើការងារប្រចាំថ្ងៃ អ្នកយកព័ត៌មានអប់រំ នៃស្ថាប័នព័ត៌មាន Apsara Media Services (AMS) កញ្ញា វ៉ាន គីមសល់ នៅតែបន្តតស៊ូបំពេញកាតព្វកិច្ចជាអ្នកសារព័ត៌មានមួយរូបប្រកបដោយទំនុកចិត្តយោងតាមកត្តាជំរុញដូចជា៖ ស្ថេរភាពនៅកន្លែងការងារដោយមានការជ្រោមជ្រែងពីថ្នាក់ដឹកនាំ ការធ្វើការងារជាក្រុមប្រកបដោយសាមគ្គីភាព និងឆន្ទៈផ្ទាល់ខ្លួនរបស់កញ្ញាផងដែរ។ តាមរយៈវីដេអូនេះ កញ្ញាក៏លើកឡើងពីវិបត្តិផ្សេងៗ និងដំណោះស្រាយលើការរស់នៅក្នុងបរិបទថ្មីដោយស្របតាមទិសស្លោករបស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ ...
ការគោរពតាមគោលការណ៍ធនាគារ ការរស់នៅប្រកាន់ខ្ជាប់ទៅនឹង “៣កុំ ៣ការពារ” និងជ្រើសរើសទិសស្លោក “ទម្លាប់ថ្មី ទម្លាប់ស្អាត” បានបញ្ឈប់ឧបសគ្គរបស់កញ្ញា ហ៊ាង លីសាង ក្នុងការមកប្រតិបត្តិការងារ ព្រោះសេចក្តីបារម្ភពីសំណាក់គ្រួសារទាក់ទងនឹងបញ្ហាប្រឈមនឹងហានិភ័យខ្ពស់ជាបុគ្គលិកបម្រើសេវាកម្មនៅធនាគារPRINCE។ ចង់ដឹងថាកញ្ញា នឹងចែករំលែករឿងរ៉ាវអ្វីខ្លះទៀត អំពីជីវិតផ្ទាល់ខ្លួន និងវិថីការងារនៅក្នុងបរិបទកូវីដ-១៩? តោះទៅតាមដានទស្សនាវីដេអូទាំងអស់គ្នា 🤩🤩 #ភ្នំពេញស្អាត #PhnomPenhSAAT ...
លោកគ្រូ ញ៉ែម ដារ៉ា ដែលជាគ្រូបង្រៀនរូបវិទ្យាកម្រិតឧត្តម បានលើកឡើងពីគំនិតជំនួយស្មារតីចំនួន ៥ក្នុងសម័យកូវីដ-១៩៖ «គួរស្វែងយល់ឲ្យបានច្បាស់ពីជំងឺកូវីដ១៩ ដោយដឹងពីមូលហេតុនៃការឆ្លងជំងឺនេះ យល់ដឹងពីអាការៈរបស់វា ចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ ២ចូលរួម” និងតាមដានពត៌មានដែលច្បាស់លាស់ត្រឹមត្រូវ» ព្រមទាំងបង្ហាញការយល់ឃើញទៅលើទស្សនាទាន «ទម្លាប់ថ្មី ទម្លាប់ស្អាត» ...
ទោះបីជាមានការវាយលុកពីជំងឺកូវីដ១៩យ៉ាងណាក្តី អ្នកដឹកជញ្ជូននៅក្រុមហ៊ុន ដឹកKH លោកថន ម៉ាសូឡែន បានបន្តការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន គោរពតាមវិធានការ “៣កុំ ៣ការពារ ២ចូលរួម” និងជ្រើសរើសទិសស្លោក“ទម្លាប់ថ្មី ទម្លាប់ស្អាត” ដើម្បីប្រតិបត្តិខ្លួនឱ្យស្របទៅតាមស្ថានការណ៍នៃសង្គម។ ក្នុងវីដេអូខាងក្រោម លោកក៏បានចែករំលែកនូវ វិបត្តផ្សេងៗ បញ្ហាហិរញ្ញវត្ថុ កត្តាជំរុញទឹកចិត្ត ...
លោក អ៊ុ រីណា ជាអ្នកខេត្តព្រៃវែងដែលបានផ្លាស់ប្តូរទីលំនៅ និងមកប្រកបរបរនៅរាជធានីភ្នំពេញ បានរៀបរាប់ពីបញ្ហាប្រឈម និងផលវិបាកមួយចំនួនក្នុងបរិបទកូវីដ១៩ ក្នុងនាមលោកជាអ្នករត់កង់បី។ បន្ថែមពីនេះទៀតសោត លោកក៏បានចែករំលែកនូវការតស៊ូ ការជម្នះឧបសគ្គ និងសកម្មភាពប្រុងប្រយ័ត្នដែលលោកបានអនុវត្តជាប្រចាំនូវវិធានការដែលបានដាក់ចេញពីក្រសួងសុខាភិបាល “៣កុំ ៣ការពារ ២ចូលរួម” ផងដែរ។ សូមរីករាយទស្សនាវីដេអូសម្ភាសខាងលើដោយមេត្រី។ #ភ្នំពេញស្អាត #PhnomPenhSAAT #ទម្លាប់ថ្មីទម្លាប់ស្អាត —————— 🔗 ...
មានកាតព្វកិច្ចជាម្តាយផង ជាកូនផង បងស្រីហៃ សំបូរ ដែលមានមុខរបរជាអ្នកលក់បន្លែនៅតែបន្តប្រកបរបរចិញ្ចឹមជីវិតក្នុងសម័យកូវីដ១៩នេះ បើទោះជាប្រឈមនឹងហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការ «៣ កុំ ៣ ការពារ ២ ចូលរួម»។ ក្នុងនាមជាអាជីវករម្នាក់ បងស្រីក៏បានចែករំលែកពីវិធីរក្សាអនាម័យ របៀបទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងលើកទឹកចិត្តលើការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។ សូមចូលរួមទស្សនាវីដេអូសម្ភាសបងស្រីទាំងអស់គ្នា! #ភ្នំពេញស្អាត ...
សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតឯកទេសកុមារនិងទារក វេជ្ជបណ្ឌិតហ៊ិន យ៉ាណូរ៉ា!!! តោះ! ចូលរួមទស្សនាវីដេអូកិច្ចសម្ភាស ជាមួយលោកវេជ្ជបណ្ឌិត ដែលបានចូលរួមចែករំលែកពីបទពិសោធន៍របស់លោកក្នុងការចូលរួមចំណែកក្នុងការការពារពីជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងនាមជាកងទ័ពអាវស។ បន្ថែមពីនេះទៀត លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឲ្យប្រជាជនកម្ពុជានាំគ្នាទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» ឲ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសម្របតាម «គន្លងប្រក្រតីភាពថ្មី» ដោយជំរុញទិសស្លោក ...
«ពាក្យ ស្អាត គឺជាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញខ្លួន ដោយនៅក្នុងនោះ អាចផ្ដល់នូវសុខុមាលភាព ហើយនិងភាពស្រស់ស្រាយនៅក្នុងជីវិតរស់នៅរាល់ថ្ងៃ...» នេះគឺនិយមន័យពាក្យស្អាតដែលបកស្រាយដោយកញ្ញា ស៊ូ មុន្នីពេជ្រ នាយកប្រតិបត្តិនៃក្រុមហ៊ុន Tube Co,. Ltd. ។ រីករាយទស្សនា និងសណ្ដាប់នូវបទសម្ភាសជាមួយកញ្ញា នៅក្នុងវីដេអូខាងក្រោម ដើម្បីជ្រាបបន្តទៀតអំពីនីតិវិធីគ្រប់គ្រងអនាម័យ ...